ឯកឧត្តមជា អូន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរវៀង តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមនេនីយ៍បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទទួលខុសត្រូវ០៩ឃុំ បានអញ្ជើញជាអធិបតីភាពបិទយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនដល់ប្អូនៗក្មួយៗកុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ នៅទូទាំងឃុំ ដោយមានការចូលរួមពីលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកកែន សុខា សមាជិកតាមដានប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្រុមទី៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ ជំនួយការឃុំ ប្រជាការពារ។
ក្នុងដំណើរអញ្ជើញបិទយុទ្ធនាការនេះដែរ មានការចំណាយក្នុងពេលដំណើរយុទ្ធនាការចាក់វ៉ាក់សាំងអស់ចំនួន ២,៤២៥,០០០រៀល ដោយមានឈ្មោះក្នុងការឧបត្ថម្ភចំណាយដូចជា៖១.ឯកឧត្តម ជា អូន ថវិកាចំនួន ១,៨២៥,០០០រៀល ២.ឯកឧត្តម សៅ វឌ្ឍនា ថវិកាចំនួន ៤០០,០០០រៀល ៣.លោក ផាន់ ចាន់ធុច ថវិកាចំនួន ២០០,០០០រៀល។
ថ្ងៃពុធ១០ កើត ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទ១៨ ខែ សីហា ឆ្នាំ ២០២១
