ឯកឧត្តម ឡៅ សារឿន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងសាប រួមជាមួយ លោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុក លោក ភួន ឈីម អភិបាលស្រុកបាទី បានអញ្ជើញទទួល និងប្រគល់សម្ភារអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីផ្តល់ជូនគ្រួសារក្រីក្រចំនួន៥០គ្រួសារ ដែលត្រូវបានជ្រើសរើសចេញពីឃុំចំនួន០៤ នៅក្នុងស្រុកបាទី ពីក្រុមការងារអង្គការ WaterAid សម្រាប់ដំណាក់កាលទី២ ក្នុងការឆ្លើយតប និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៏។
ក្នុងឱកាសនោះផងដែរ លោកអភិបាលស្រុក បានស្នើសុំឱ្យអង្គការ WaterAid គិតពីលទ្ធភាពក្នុងការអនុវត្តសកម្មភាពផ្សព្វផ្សាយនេះឱ្យបានដល់ឃុំទាំង១៥ ក្នុងស្រុកបាទីទាំងមូលផងដែរ។
ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១