លោក ជា សុភា អភិបាលរង នៃគណៈអភិបាលស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក អមដំណើរដោយ លោក ឆាយ យ៉ុង ប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម និង លោក ឈឹម ឆេង មេឃុំដូងខ្ពស់ បានអញ្ជើញមកទទួល បងប្អូនពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ០៤នាក់ ក្នុងនោះមានស្រីចំនួន ០២នាក់ ពីមណ្ឌលចត្តាទ្បីស័កខេត្តតាកែវ យកមកកាន់ ឃុំដូងខ្ពស់។
នាឱកាសនោះដែរលោកអភិបាលរងស្រុក បានអប់រំ និងណែនាំចំពោះបងប្អូនដែលបានត្រឡប់មក ត្រូវធ្វើចត្តាឡីស័កបន្តនៅផ្ទះ ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដែលមានអាសយដ្ឋានរស់នៅក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ។
ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១
