លោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត និងសហការី បានអញ្ជើញត្រួតពិនិត្យការយកសំណាករហ័សរបស់ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្ដែត នៅភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ដែលមានបងប្អូនប្រជាពលរដ្ឋមកធ្វើតេសរហ័យ ចំនួន ៧៨នាក់ ក្នុងនោះមានស្រីចំនួន ៣៧ នាក់ ហើយមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨នាក់ មានស្រីចំនួន ១១នាក់។
ក្រោយពីការធ្វើតេស្តរហ័សភ្លាមហើយមានចំនួនបងប្អូនប្រជាពលរដ្ឋមានការឆ្លងច្រើន លោកអភិបាល ក៏បានប្រកាសបិទខ្ទប់ភូមិទាំងមូលក្នុងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩កុំឱ្យបន្ត។
ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១
