លោក គិន ភក្តី អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត រួមជាមួយក្រុមការងារស្រុក កងកម្លាំងទាំងបីប្រភេទ និងក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្តែត បានអញ្ជើញចុះត្រួតពិនិត្យការធ្វើតេស្តរហ័សប្រជាពលរដ្ឋនៅភូមិសាស្រ្តតំបន់បិទខ្ទប់ភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ដែលមានអ្នកធ្វើតេសសរុបចំនួន ១៤២នាក់ ហើយបានរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ ក្នុងនោះមានស្រីចំនួន ១១នាក់។
ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុក បានបន្តអញ្ជើញចុះទៅត្រួតពិនិត្យ កងកម្លាំងប្រចាំការនៅតាមគោលដៅក្នុងតំបន់បិទខ្ទប់ ព្រមទាំងបានឧបត្ថម្ភ ជូនដល់កងកម្លាំងប្រចាំការតំបន់បិទខ្ទប់នូវសម្ភារមួយចំនួនរួមមាន៖អង្ករ ,មី ,ទឹកសិទ្ធ និងម៉ាស់ ផងដែរ។
ថ្ងៃអាទិត្យ ១៤ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១
