លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតាមប្រព័ន្ធ Zoom Meeting ដែលផ្តោតក្នុងកិច្ចការអនុវត្តសំខាន់ចំនួន០៣ចំណុច៖១.ការពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ (ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព) ២.ការស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋ ដែលមានកុមារចាប់ពីអាយុ ១២ ដល់ក្រោម ១៨ឆ្នាំ និងអាយុ ១៨ឆ្នាំឡើងទៅ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីត្រៀមរៀបចំផែនចាក់ជូនពួក គាត់បន្តទៀត និង៣.ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅមូលដ្ឋានស្រុកសំរោង។
ក្នុងកិច្ចប្រជុំនេះផងដែរមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោកមេឃុំ និងស្មៀនឃុំទាំង ១១។
ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
