ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមដំណេីរដោយ ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិគោកអង្គង់ ឃុំពោធ៍រំចាក ចំនួន១០០គ្រួសារ។ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖អង្ករ ២០គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,ទឹកត្រី ១យួរ ,សាប៊ូ ១ដុំ និងម៉ាស់ចំនួន ១០បន្ទះ ។
ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស លោក ឈាវ ហ៊ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានមន្ទីរពេទ្យបង្អែក ស្រុក លោក លោកស្រីប្រធានការិយាល័យចំណុះសាលាស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកប្រធានមណ្ឌលសុខភាព។
ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១