លោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត បានដឹកនាំក្រុមការងារ រួមជាមួយក្រុមគ្រូពេទ្យ ចុះត្រួតពិនិត្យ និងសម្របសម្រួលការធ្វើតេស្តរហ័សជូន ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូររស់នៅជុំវិញផ្សារកោះអណ្ដែត ដោយក្នុងធ្វើតេសរហ័សបានចំនួន ១៧៤អង្គ/នាក់ ក្នុងនោះមានស្រីចំនួន ៧១នាក់ ហើយបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៤អង្គ/នាក់(ព្រះសង្ឃ២អង្គ) មានស្រីចំនួន ១៣នាក់។
ថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
