លោក  ញ៉ែម  ស្រស់  ប្រធានការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃកប្បាស  ដោយមានការចូលរួមពីលោក  លោកស្រីសមាជិក  សមាជិកា ក្រុមការងារយុវជនគណបក្ស ស្រុក  និងគណបក្សឃុំ  បាននាំយកអំណោយចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិគោកអង្គង់  ឃុំពោធិ៍រំចាក ចំនួន  ៣៣គ្រួសារ  ។

ក្នុងនោះដែរអំណោយផ្តល់មួយគ្រួសារៗទទួលបាន៖អង្ករ  ២០គីឡូក្រាម ,មី  ១កេស,ទឹកត្រី និងទឹកស៉ីអ៉ីវ  ១យួរ  ,ត្រីខ  ១យួរ ,ម៉ាស់ ១០បន្ទះ ,សាប៊ូ  ១ដុំ  និងបាននាំយកសម្ភារួមមាន ៖អង្ករ  ១០០គីឡូក្រាម ,មី  ៤កេស,ទឹកសុទ្ធចំនួន   ៥កេស និងត្រីខចំនួន  ៥ យួរ  ទៅប្រគេនជូន ព្រះសង្ឃដែលគង់នៅវត្តបារមីគោត្តម  (ហៅវត្តក្រោលគោ )  ដែលស្ថិតនៅក្នុងតំបន់ខ្ទប់ផងដែរ។

ថ្ងៃព្រហស្បតិ៍  ៣រោច  ខែស្រាពណ៍  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

You missed