លោក  គិន  ភក្ដី  អភិបាលនៃគណៈអភិបាលស្រុក កោះអណ្តែត និងសហការី បាននាំយកអំណោយប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តកោះអណ្តែត ដើម្បីជួយដោះស្រាយក្នុងពេលដែលកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយពេលរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩នៅក្នុងវត្ត។

ក្នុងនោះដែរអំណោយដែលប្រគេនរួមមាន៖អង្ករចំនួន  ៤បាវ  ស្មើ  ២០០គីឡូក្រាម, មី  ៥កេស,ត្រីខ  ៥ឡូ,ទឹកសុទ្ធ  ២១យួរ,ទឹកផ្លែឈើ ៣កេស និងទឹកគោជល់ ៣កេស ។

ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស .២៥៦៥  ត្រូវនឹងថ្ងៃទី២៦ ខែសីហា  ឆ្នាំ២០២១

You missed