លោក អ៊ិត សារ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធី ប្រកាសប្រធាន និងជំនួយការស្នាក់ការគណបក្សឃុំកំពែង។ ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស បានពន្យល់ណែនាំអំពីតួនាទីភារកិច្ច ក្នុងកិច្ចការងារផ្សេងៗនៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកគណបក្សស្រុក លោកប្រធាន និងសមាជិកគណបក្សឃុំកំពែង ។
ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១
