ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខនិងផ្ដល់អំណោយជូនប្រជាពលរដ្ឋក្រីក្រ( ក្រ១ , ក្រ២ ) ចំនួន៧០គ្រួសារ ដែលស្ថិតក្នុងភូមិសាស្រ្តតំបន់បិទខ្ទប់ភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ។
អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ២០គីឡូក្រាម,មីខ្លាឃ្មុំ ១កេស, ត្រីខ ១ឡូ,ទឹកត្រី ១យួរ,ម៉ាស់ ១០ និងសាប៊ូប្រូធិក ២ដុំ ។
បន្ទាប់មកពីបានចុះសួរសុខទុក្ខនិងផ្ដល់អំណោយជូនប្រជាពលរដ្ឋក្រីក្ររួចមក ឯកឧត្តមអភិបាលខេត្ត បន្តនាំយកសម្ភារមួយចំនួនប្រគេនដល់ព្រះចៅអធិការវត្តបន្ទាយកោះជុំ ( វត្តបន្ទាយធ្លាយ ) សម្ភារដែលប្រគេនរួមមាន៖អង្ករ ១០០គីឡូក្រាម,មីខ្លាឃ្មុំ ៥កេស,ត្រីខ ៥ឡូ,ទឹកសុទ្ធវីតាល់ ៥កេស,ទឹកក្រូច ៥កេស និងបច្ច័យមួយចំនួនផងដែរ។
ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១