លោក នួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគុស បានអញ្ជើញចុះត្រួតកពិនិត្យមណ្ឌលចត្តាឡីស័កក្នុងមូលដ្ឋានឃុំគុស និងបានឧបត្ថម្ភនូវថវិកាចំនួន ១៥០,០០០រៀល សម្រាប់ចាត់ចែងចំណាយក្នុងមណ្ឌលចត្តាឡីស័ក ព្រមទាំងបានជូនថវិកាចំនួន ១៥០,០០០រៀល ដល់លោក យឹម ចន្ថន មេភូមិតាលាក់ខាងជើងដែលមានជំងឺកំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា។
ថ្ងៃអាទិត្យ ៦ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១