ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់  បានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom Meeting ដើម្បីផ្សព្វផ្សាយផែនការសកម្មភាពក្នុងឆ្នាំ២០២២ ដោយផ្តោតសំខាន់ក្នុងការអនុវត្តចំនួន៤ចំណុច៖ ១.សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ២.សេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងផែនការសកម្មភាពក្នុងការត្រៀមរៀបចំការងារសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកគិរីវង់ ៣.សេចក្តីសម្រចស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពក្រុមយុទ្ធនាការបោះឆ្នោតនៅស្រុកគិរីវង់ ៤. ប្រតិទិនការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកគិរីវង់។

ក្នុងកិច្ចប្រជុំនេះផងដែរក៏ការអញ្ជើញចូលរួមពី ឯកឧត្តម ជីវ កេង ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សហប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់, ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់, ឯកឧត្តម លោកជំទាវ ជាសហប្រធានកិត្តិយស ប្រធានក្រុមការងារតាមបណ្តាឃុំទាំង១២, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, លោកប្រធានគណបក្សស្រុក, អនុប្រធានគណបក្សស្រុក, ឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធាន ជាសមាជិកក្រុមការងារ, ព្រមទាំងលោក លោកស្រីប្រធានគណបក្សឃុំទាំង១២ ក្នុងស្រុកគិរីវង់ សរុបមានចំនួន ៩៦ រូប។

ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១

You missed