លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី រួមជាមួយសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការស៊ីវិល កងកម្លាំង នៃរដ្ឋបាលបាលស្រុក បានអញ្ជើញនាំយក សម្ភារគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខបុណ្យសពក្រុមគ្រួសារ លោក ប្រាក់ ឡេង អនុភូមិបាញ់ខ្លា ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ កាលពីថ្ងែទី២៨ ខែសីហា ២០២១ ។ ចំពោះកម្មវិធីបុណ្យធ្វើនៅគេហដ្ឋានសព ដែលស្ថិតនៅក្នុងភូមិបាញ់ខ្លា ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១