លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុក រួមជាមួយលោកស៊ីន សុផល អភិបាលរងស្រុក និងជាអនុ ប្រធានអនុសាខាកាក បាទក្រហមកម្ពុជាស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំជើងគួន បានអញ្ជើញចូលរួមជាមួយ លោកជំទាវ នូ សុវណ្ណនី តំណាងរាស្ត្រមណ្ឌលតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទ ក្រហមកម្ពុជាខេត្ត លោកយឹម ចាន់ថន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារលោកយាយស៊ឹម សុខ អាយុ ៧៥ឆ្នាំ និងលោក យាយ ស៊ឹម ភា អាយុ ៧២ ឆ្នាំ ដែលជាបងប្អូនបង្កើតនិងគ្នា ហើយមានជីវភាពក្រីក្រ និងចិញ្ចឹមចៅក្នុងបន្ទុក នៅភូមិតាមៅ ឃុំជើងគួន ស្រុកសំរោង។

អំណោយដែលបានផ្តល់ជូនរួមមាន៖អង្ករ ២៥ គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,កន្ទេល ១,ឃីត ១ កញ្ចប់ និងថវិកា ៥០,០០០រៀល។

ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

You missed