លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយលោកសុីន សុផល អភិបាលរងស្រុក និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំជើងគួន ដោយមានការអញ្ជើញចូលរួម
ពី លោកជំទាវ នូ សុវណ្ណនី តំណាងរាស្ត្រមណ្ឌលតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត លោក យឹម ចាន់ថន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ០៤គ្រួសារ នៅក្នុងភូមិតាមៅ ឃុំជើងគួន ស្រុកសំរោង។
អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖អង្ករ ២៥ គីឡូក្រាម,មី ១កេស,ទឹកបរិសុទ្ធវីតាល់ ១កេស,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ,ម៉ាស ១ប្រអប់,អាល់កុល ១ដបតូច,ឃីត ១ កញ្ចប់ និងថវិកា ៥០,០០០រៀល។
ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
