ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ និងលោកជំទាវ សុខ កែវ ច័ន្ទ សារុន អមដំណើរដោយលោក កៅ វគ្គសែល អភិបាលនៃគណៈអភិបាលស្រុក ត្រាំកក់ និងជាប្រធានគណៈកម្មាធិការនៃគណបក្សស្រុកត្រាំកក់ខេត្តតាកែវ បានអញ្ជើញចុះមូលដ្ឋានឃុំត្រពាំងធំខាងជើងជួបសំណេះសំណាលជាមួយក្រុមពេទ្យសត្វឃុំ និង ភូមិ ណែនាំបច្ចេកទេស និង ចែកថ្នាំ សម្ភារសម្រាប់ព្យាបាលគោដែលកំពុងកើតជំងឺដុំពក ដែលមានទីតាំងស្ថិតនៅក្នុងវត្តមង្គលមានលក្ខណ៍ ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម បានបន្តសំណេះសំណាលនិងចែកគ្រឿងឧបភោគ បរិភោគជូនដល់ចាស់ជរា និង ប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងពេលមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចំនួន ២៩ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖អង្ករមួយបាវ ២៥គីឡូក្រាម មី ២កេស អំបិល ១កញ្ចប់ ទឹកត្រី ១យួរ និងម៉ាស់ ២ដុំតូច ព្រមទាំងបានប្រគេនអង្ករចំនួន ៣តោន មី ១២២ កេសតូច ទឹកត្រី អំបិល និង ម៉ាស់ ប្រគេនដល់ព្រះមង្គលបញ្ញា សៅរ៍ តារ៉ាវី ព្រះអនុគណស្តីទីស្រុកត្រាំកក់ខេត្តតាកែវ ។
ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២១