លោក  គិន  ភក្ដី   អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត  រួមជាមួយលោក  ម៉ៅ ញ៉ន មេឃុំរមេញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះហ៊ុមព័ទ្ធ ទីតាំង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតសាខាកោះអណ្តែត ដែលស្ថិតនៅភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកបណ្តោះអាសន្ននូវដំណើរអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញ ក្រោយរកឃើញបុគ្គលិក ចំនួន ០២នាក់ ដែលមានវិជ្ជមានជំងឺកូវីដ -១៩  ។

ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក  ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

You missed