លោក ពួយ រដ្ឋា អភិបាលរង នៃគណៈអភិបាលស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក បានអញ្ជើញចុះសាកសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាការឧបត្ថម្ភពី លោក ទុយ សុភ័ក្រ្ត អភិបាលស្រុកបូរីជលសារ សម្រាប់ចែកជូនដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាខ្នារ ឃុំដូងខ្ពស់ ចំនួន ១៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១៥ គីឡូក្រាម និងត្រីខកំប៉ុង ១យួរ។
នាឱកាសនោះដែរលោកអភិបាលរងស្រុកបានអប់រំ និងណែនាំចំពោះបងប្អូនដែល កំពុងធ្វើចត្តាឡីស័ក សូមអនុវត្តឱ្យបានត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ« ៣កុំ ៣ការពារ » ទើបយើងអាចជៀសផុតពីជំងឺដ៏កាចសាហាវនេះឆ្លងបន្តចូលក្នុងសហគមន៍។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១