លោក អ៊ុម សារឿន អភិបាលរងស្រុកព្រៃកប្បាស   បានអញ្ជេីញចូលរួមរំលែកទុក្ខ និងនាំយកថវិកាសមាគមន៍មរណសង្គ្រោះស្រុកព្រៃកប្បាស ជូន ក្រុមគ្រួសារសព លោក ឡុង ហ៊ាង អនុភូមិ កំពង់លាវ ឃុំកំពង់រាប ដែលបានទទួលមរណភាព នូវថវិកាចំនួន ២,០០០,០០០រៀល និងអង្ករចំនួន ២៥គីឡូក្រាម,មី ២កេស,ត្រីខ ១យួរ ,ម៉ាស់ ១ប្រអប់, ទឹកត្រី ៣ដប និងទឹកស៊ីអ៊ីវ ៣ដប ។

នាឱកាសនោះផងដែរ លោកអភិបាលរងស្រុក សូមចូលរួមសោកស្តាយ និងចូលរួមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព លោក ឡុង ហ៊ាង អនុភូមិកំពង់លាវ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោក បានសោយសុខក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១

You missed