លោក ភួន ឈីម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបាទី បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងរបៀបរបបការងារ អង្គការចាត់តាំងយុវជន សកម្មជនយុវជនគណបក្សស្រុក ឃុំ តាមរយៈប្រព័ន្ធ Zoom Meeting ។
ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីលោក អនុប្រធានក្រុមការងារយុវជនគណបក្សស្រុក ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋានក្រុមការងារយុវជនគណបក្សស្រុក ប្រធាន អនុប្រធានគ្រប់ផ្នែក ប្រធានគណៈបក្សឃុំ គ្រប់ឃុំ ប្រធានសកម្មជនគណៈបក្សឃុំ គ្រប់ឃុំ ។
ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១