ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិកសេនាធិការគណបក្ស-រាជរដ្ឋាភិបាលខេត្តតាកែវ អនុប្រធានក្រុមការងារគណបក្ស-រាជរដ្ឋាភិបាលស្រុកកោះអណ្តែត និងជាប្រធានក្រុមការងារគណបក្ស-រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំរមេញ បានដឹកនាំសមាជិក-សមាជិកា ចុះត្រួតពិនិត្យវឌ្ឍនភាពអ្នកជំងឺកូវីដ-១៩ និងដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ព្រមទាំងសំណេះសំណាល

និងសាកសួរសុខទុក្ខមន្ត្រីមូលដ្ឋានស្រុក ឃុំ កងកម្លាំង មន្រ្តីសុខាភិបាលប្រចាំការនៅកន្លែងចាក់វ៉ាក់សាំង និងបានណែនាំសមាជិកគណបក្សមូលដ្ឋានឃុំរមេញ អោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ របស់ខ្លួន ដើម្បីពង្រឹងមូលដ្ឋានត្រៀមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត ។

ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានឧបត្ថម្ភជូនដល់រដ្ឋបាលឃុំ ២,៨៩០,០០០រៀល ដើម្បីចំណាយលើសម្ភារកងកម្លាំងប្រចាំការបិទខ្ទប់ផ្សារកោះអណ្តែត និងសម្ភារយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ, ឧបត្ថម្ភជូនអភិបាលស្រុក ៥០០,០០០រៀល,កងកម្លាំងនគរបាលនិងអាវុធហត្ថ ៥៨០,០០០រៀល, មន្រ្តីសុខាភិបាល ១,២៤០,០០០រៀល,ក្រុមប្រឹក្សាឃុំ និងមេភូមិ ៩៦០,០០០រៀល ចំពោះការចំណាយទាំងអស់ក្នុងកម្មវិធីមានចំនួន ៦,១៧០,០០០រៀល ។

ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១

You missed