ការិយាល័យគណបក្សស្រុកត្រាំកក់ បានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៥ ឆ្នាំ២០២២ និងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តតាកែវនិង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដែលមានសមាសភាពចូលរួមសរុបចំនួន ៥៦នាក់ ក្នុងនោះចូលរួមប្រជុំផ្ទាល់ក្នុងសាលប្រជុំ ចំនួន ៤១ នាក់  ហើយនិងអ្នកចូលរួមប្រជុំតាមរយៈប្រព័ន្ធ Zoom Meeting ចំនួន១៥នាក់ ។

ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១

You missed