នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអង្កាញ់ ស្រុកព្រៃកប្បាស បានបើកកិច្ចប្រជុំ ស្តីពីកិច្ចការងារអនុវត្តនូវកន្លងមក និងកិច្ចការពង្រឹងការងារគណបក្សឃុំ សាខាបក្សភូមិ សាមគ្គីភាពផ្ទៃក្នុង ព្រមទាំងលើកទិសដៅសម្រាប់ការងារបោះឆ្នោតពេលខាងមុខ  ស្ថិតក្រោមអធិបតីភាព លោក អ៉ិត សារ ប្រធានគណៈកម្មាធិការគណក្សស្រុកព្រៃកប្បាស ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ជុំ ឈឿន ប្រធានក្រុមក្រុមការងារថ្នាក់ស្រុក លោក ឈុន សារិន លោក សឿ សែ និងលោកឆុង ផូ  ដែលមានសមាសភាពចូលរួមក្នុងកិច្ចប្រជុំ ចំនួន ២១នាក់ ក្នុងនោះមានស្រីចំនួន ០១នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឆុង ផូបានប្រគល់ស្លាកសញ្ញាគណបក្សចំនួន ៤ស្លាក  និងលោក ឈុន សារិន បានប្រគល់ស្លាកសញ្ញាគណបក្សធំ ១ស្លាក ដែលមានរូបទាំងសងខាងជូនគណបក្សឃុំសម្រាប់ដាក់នៅមុខស្នាក់ការគណបក្សឃុំអង្កាញ់ផងដែរ។

ថ្ងៃអាទិត្យ ១៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១

 

You missed