ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូរីជលសារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដូងខ្ពស់ និង លោកស្រី ស៊ីវ លឿត អភិបាលរង នៃគណៈអភិបាលស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក បានអញ្ជើញដឹកនាំ ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅ សាលាស្រុកបូរីជលសារ។ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក នាយករងរដ្ឋបាល ប្រធាន និងអនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកបូរីជលសារ។

ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១

You missed