លោក ជា សុភា អភិបាលរង នៃគណៈអភិបាលស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក បានអញ្ជើញមកទទួល បងប្អូនពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ០៤នាក់ ក្នុងនោះមានស្រីចំនួន ០២នាក់ ចេញពីមណ្ឌលចត្តាទ្បីស័កសាលាគរុកោសល្យភូមិភាគខេត្តតាកែវ មកកាន់មណ្ឌលចត្តាឡីស័កស្រុកចំនួន ០២នាក់ ស្រី ០១នាក់ ដើម្បីបន្តធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ តាមការណែនាំ របស់ក្រសួងសុខាភិបាល នៅសាលាបឋមសិក្សាខ្នារ ស្ថិតនៅឃុំដូងខ្ពស់ ព្រមទាំងផ្ដល់ជូននូវសម្ភារមួយចំនួន ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១០គីឡូក្រាម,ត្រីខ ១យួរ, ទឹកបរិសុទ្ធ ១យួរ ហើយនិងបានបញ្ជូនទៅកាន់ឃុំគោកពោធិ៍ចំនួន ០២នាក់ ដើម្បីបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះ រយៈពេល ១៤ថ្ងៃ។
ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១