ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូរីជលសារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដូងខ្ពស់ និង លោក ពួយ រដ្ឋា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកអភិបាលស្រុក បានអញ្ជើញដឹកនាំ ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ វិទ្យាល័យសុខអានដូងខ្ពស់បូរីជលសារ ក្នុងនោះ មានការអញ្ជើញចូលរួមពី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក លោក រស់ ប៊ុនធឿន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូរីជលសារ លោក ឈឹម ឆេង មេឃុំដូងខ្ពស់ ក្រុមប្រឹក្សាឃុំ លោកប្រធានមណ្ឌលសុខភាពដូងខ្ពស់។ បន្ទាប់ពីបានពិនិត្យការបាញ់ថ្នាំរួច ឯកឧត្តម បានប្រគល់ ម៉ាស និងថ្នាំពេទ្យជូនដល់រដ្ឋបាលស្រុក ចំនួន ២កេស និង រដ្ឋបាលឃុំចំនួន ៤កេស ផងដែរ។
ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១