តំបន់ ប្រតិបត្តិការ សឹករងតាកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក គិន ភក្តី អភិបាលស្រុកកោះអណ្តែត និងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភ នូវ អាគុយ ចំនួន ០២គ្រឿង ដើម្បីប្រើប្រាស់ ដាក់ឡានសម្រាប់ដឹកបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក ឱ្យវិលទៅគេហដ្ឋានវិញរៀងៗខ្លួន ក្នុងមូលដ្ឋានក្រុង-ស្រុកទាំង១០ នៃខេត្តតាកែវ ។
ក្នុងនាមតំបន់ ប្រតិបត្តិការ សឹករងតាកែវ សូមសូមគោរពជូន លោកអភិបាលស្រុកកោះអណ្តែត ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ។
ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១
