ទំនប់ត្នោតទេ ស្ថិតនៅក្នុងភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោង ត្រូវបានកសាងឡើងក្នុងរបបប៉ុល ពត ក្រោយពេលរបបនេះត្រូវបានដួលរលំ ទំនប់នេះត្រូវរងការខូចខាតដោយអន្លើៗ។ លុះដល់ឆ្នាំ១៩៩៤ ទំនប់នេះត្រូវបានជួសជុលឡើងវិញ និងត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ។ ទំនប់នេះមានផ្ទៃក្រឡាចំនួន១២,០០០,០០០ ម៉ែត្រការ៉េ និងអាចផ្ទុកទឹកបានចំនួន១០,៨០០, ២០០ ម៉ែត្រ គីប ដែលអាចស្រោចស្រពស្រូវរដូវប្រាំងចំនួន ៣,០០០ហិចតា ដែលជាទិន្នផលមធ្យមក្នុងមួយហិចតាទទួលបានចំនួន៥-៦តោន។ ខ្នងទំនប់នេះមានប្រវែង ៣គីឡូម៉ែត្រ ដែលអាចអោយបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរឆ្លងកាត់ចេញចូលក្នុងភូមិ និងក្នុងឃុំទ្រា ព្រមទាំងអាចមកកំសាន្តដោយងូតទឹកលេងនៅលើស្ពាននៃទំនប់នេះផងដែរ។ ដោយមើល ឃើញនាមដាក់ថា ទំនប់ត្នោតទេ តែគ្មានដើមត្នោតដុះនៅទីនេះ ឱ្យស្របនឹងនាមនេះ

លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង បានដឹកនាំលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋានឃុំទាំង ១១ និងព្រះ សង្ឃជាច្រើនអង្គ/នាក់ បានអញ្ជើញដាំគ្រាប់ត្នោតចំនួន ១,៥០០គ្រាប់ នៅតាមជើងទំនប់នេះប្រវែង ៣គីឡូម៉ែត្រ ដើម្បីកែលំអ និងលើកកំពស់សោភ័ណ្ឌភាព ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកំសាន្តនៅតំបន់រមណីយដ្ឋានកែច្នៃទំនប់ត្នោតទេនេះ។ មួយវិញទៀត ដើម្បីការពារ និងអភិរក្សដើមត្នោត ព្រោះវាជានិមិត្តរូប និងជាដួងប្រលឹងរបស់ជាតិយើង។

ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១

You missed