លោក  ញ៉ែម  ស្រស់  អភិបាលស្រុកព្រៃកប្បាស  តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  អ៊ូច  ភា  អភិបាលនៃគណៈអភិបាលខេត្តតាកែវ  បាននាំយកអំណោយ  របស់ឯកឧត្តមអភិបាលខេត្ត  ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅតំបន់បិទខ្ទប់  ភូមិក្រាំងវិច  ឃុំក្ដាញ់  ចំនួន ១០០គ្រួសារ  ដោយក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ  ២០គីឡូក្រាម ,មី  ១កេស,ទឹកត្រី  ១យួរ ,ត្រីខ  ១យួរ ,សាប៊ូ  ២ដុំ ,ម៉ាស់  ២០បន្ទះ

ក្នុងពិធីនោះក៏មានការអញ្ជេីញចូលរួមពី  លោក  អ៊ិត  សារ  ប្រធានក្រុមប្រឹក្សាស្រុក  លោក អភិបាលរងស្រុក  សមាជិកក្រុមប្រឹក្សាស្រុក  លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត   លោកអធិការនគរបាលស្រុក  លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក  លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ  លោកប្រធានការិយាល័យអប់រំ  យុវជន  និងកីឡា  លោកមេឃុំ  សមាជិកក្រុមប្រឹក្សាឃុំ   ។

ថ្ងៃសុក្រ  ៤កើត  ខែភទ្របទ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស .២៥៦៥  ត្រូវនឹងថ្ងៃទី ១០  ខែកញ្ញា  ឆ្នាំ២០២១

You missed