ការិយាល័យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស បានបើកកិច្ចប្រជុំ តាមរយ:ប្រព័ន្ធ Zoom Meeting ដើម្បីផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី ផែនការកម្មភាពក្នុងការត្រៀមរៀបចំការងារសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងស្រុកព្រៃកប្បាស ក្រោមអធិបតីភាព ឯកឧត្ដមទេសរដ្ឋមន្ត្រី យឹម ណុលឡា សហប្រធានក្រុមការងារគណក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមប្រធានក្រុមការការងារគណបក្សចុះមូលដ្ឋានឃុំទាំង០៦ សមាជិកគណៈកម្មាធិការបក្សខេត្ត លោកប្រធានគណៈកម្មាធិការបក្សស្រុកព្រៃកប្បាស លោកអនុប្រធាននិងសមាជិក លោកប្រធានគណៈកម្មធិការបក្សឃុំចង្កោមទាំង០៦ឃុំ និងសមាជិក ។
ថ្ងៃសុក្រ ៤កើត ខែភទ្របទឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១