ជំងឺកូវីដ-១៩  នៅតែជាប្រធានបទដ៏ក្តៅគគុក  ដែលបន្តវាយលុកនៅក្នុងសហគមន៍ជាពិសេសតំបន់ទីប្រជុំជន !ដើម្បីជាការដាស់តឿនក្រេីនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋយើង បានយល់កាន់តែច្បាស់

លោក  សុីន  សុផល  អភិបាលរងស្រុក សំរោង តំណាងលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថ្នាក់ស្រុក បានដឹកនាំកម្លាំងចម្រុះ  ចុះធ្វេីការ អប់រំ  ណែនាំដល់អាជីវករ លក់ដូរ ដែលកំពុងចរាចរ  គ្រឿងឧបភោគបរិភោគនិងទំនិញ  បន្លែ  ត្រីសាច់  ផ្សេងៗ  នៅក្នុងផ្សារបត់រកា  និងផ្សារថ្នល់ទទឹង  ដែលស្ថិតនៅឃុំសំរោង ស្រុកសំរោង ដេីម្បីឱ្យពួកគាត់បង្កេីនការប្រុងប្រយ័ត្នខ្ពស់  ក្នុងការអនុវត្តនូវវិធានការសុខាភិបាល ជាពិសេសវិធាន ៣ការពារ ៣កុំ ដើម្បីធានាឱ្យបាននូវការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ (Delta) ដ៏កាចសាហាវនេះ កុំឱ្យឆ្លងចូលមូលដ្ឋានស្រុករបស់យើង  ។

ថ្ងៃសៅរ៍ ៥កើត ខែភទ្របទ  ឆ្នាំ ឆ្លូវ  ត្រីស័ក  ព.ស .២៥៦៥  ត្រូវនឹងថ្ងៃទី ១១  ខែកញ្ញា  ឆ្នាំ ២០២១

You missed