គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំព្រៃផ្ដៅ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម អ៊ុន វណ្ណា ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំព្រៃផ្ដៅ ដែលឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល និងលោក រៀម វណ្ណរី ចំនួន ២០០,០០០រៀល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងសកម្មភាពផ្សេងៗរបស់គណបក្សឃុំ។

សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី សមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យគ្រប់ការងារជានិច្ចនិរន្តរ៍រៀងទៅ ។

ថ្ងៃសៅរ៍  ៥កេីត  ខែភទ្របទ  ឆ្នាំឆ្លូវ  ត្រីស័ក ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី១១  ខែកញ្ញា  ឆ្នាំ២០២១

You missed