ឯកឧត្ដម ប៉ិច  សុខា  ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំក្តាញ់ និងសមាជិក រួមជាមួយលោក អ៊ិត សារ ប្រធានគណៈកម្មាធិការបក្សស្រុក ព្រៃកប្បាស លោក ញ៉ែម ស្រស់ អនុប្រធានគណបក្ស បាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅតំបន់បិទខ្ទប់  ភូមិក្រាំងវិច  ឃុំក្ដាញ់  ចំនួន៧០គ្រួសារ  ដោយក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ  ២០គីឡូក្រាម ,មី  ១កេស,ទឹកត្រី  ១យួរ  ,ត្រីខ  ១យួរ ,សាប៊ូ  ២ដុំ ,ម៉ាស់  ២០បន្ទះ  ។

ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី  លោក លោកស្រី អភិបាលរងស្រុក  លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក  លោក ឡី ស៊្រុន ប្រធានគណៈកម្មាធិការគណបក្សឃុំក្ដាញ់ និងសមាជិកផងដែរ ។

ថ្ងៃសៅរ៍ ៥កើត  ខែភទ្របទ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១  ខែកញ្ញា  ឆ្នាំ២០២១

You missed