ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់វិធាន ការបន្ទាន់ ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) នៅមូលដ្ឋានស្រុកអង្គរបូរី ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក ខាន់ សុខា អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្នងការរងនគរបាលខេត្ត តំណាង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងតំបន់សឹករងតាកែវ លោក ឌឹម គឹមសាន អភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក ព្រមទាំងលោក លោកស្រី មន្រ្តីចំណុះរដ្ឋបាលស្រុកជាច្រើនរូបផងដែរ។
ថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១