លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស រួមដំណើរដោយលោក លោកស្រី អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកអធិការ នគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក បានអញ្ជើញចុះត្រួតពិនិត្យ និងនាំយកសម្ភារគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនកងកម្លាំងប្រចាំការនៅតំបន់ខ្ទប់ភូមិក្រាំងវិច ឃុំក្ដាញ់ ភូមិក្ដីតាហុក និងភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ដោយសម្ភារដែលផ្តល់ជូននោះរួមមាន៖អង្ករ១០០គីឡូក្រាម ,ទឹកសុទ្ធ១០កេស,មី ៩កេស,ម៉ាស់ ៩ប្រអប់ ,ត្រីខ ៦យួរ និងថវិកា ៤០០,០០០រៀល។
បន្ទាប់ពីនោះលោកអភិបាលស្រុក បានអញ្ជើញបន្តចុះពិនិត្យស្ថានភាព និងសណ្ដាប់ធ្នាប់ផ្សារជ្រែ ដែលស្ថិតនៅក្នុងឃុំអង្កាញ់ផងដែរ។
ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១