ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ និង លោកជំទាវ សុខកែវច័ន្ទសារុន អមដំណើរដោយ លោក កៅ វគ្គសែល អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ខេត្តតាកែវ និងលោក សាយ វណ្ណៈ អភិបាលរងស្រុក បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ផ្សារត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវ និងគ្រួសារវិជ្ជមានក្នុងតំបន់បិទខ្ទប់ផ្សារត្រាំកក់ចំនួន ១៧១ គ្រួសារនិង បាននាំយកអំណោយរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិនឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និង ជាអំណោយរបស់ឯកឧត្តម និង លោកជំទាវផ្ទាល់ ចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់រួមមាន៖ គ្រួសារក្នុងតំបន់បិទខ្ទប់ផ្សារត្រាំកក់ចំនួន ១១០គ្រួសារ ព្រមទាំងគ្រួសារវិជ្ជមានតំបន់បិទខ្ទប់ផ្សារត្រាំកក់ ៦១គ្រួសារ ដែលមានចំនួនសរុបចំនួន ១៧១ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖អង្ករចំនួន ២៥គីឡូក្រាម មីមួយកេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងម៉ាស់មួយប្រអប់ ឧបត្ថម្ភកម្លាំងឈរជើងក្នុងតំបន់បិទខ្ទប់ រួមមាន៖ មីម៉ាម៉ា ១២កេស ទឹកបរិសុទ្ធវីតាល់ ១២កេស និង ម៉ាស់ ១កេសធំ ។

ថ្ងៃអង្គារ ៨កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

You missed