លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមដំណើរដោយលោកស្រី ប៊ុន គឹមហុង លោក ហោ ថាគូ អភិបាលរង ស្រុក លោកនាយករងរដ្ឋបាលសាលា ស្រុក ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំស្លា បានអញ្ជើញចុះសួរ សុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលស្រុក ប្រគល់ជូនដល់បងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចំនួន ០៤នាក់ ដែលបានកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទួលរវៀង ស្ថិតក្នុងឃុំស្លា។
អំណោយដែលបានផ្តល់ជូនក្នុងម្នាក់ៗទទួលបានអំណោយរួមមាន៖ ថវិកា ៥០,០០០រៀល,ទឹកបរិសុទ្ធវីតាល់ ១កេស, មី ១កេស,ម៉ាស ១ប្រអប់,អាល់កុល ១ដបតូច ព្រមទាំងបានផ្តល់ជូនក្រុមប្រឹក្សាឃុំ និងកម្លាំងប្រជាការពារដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក រួមមានថវិកាចំនួន ១០០,០០០រៀល មី ២កេស ទឹកបរិសុទ្ធ ២កេស ម៉ាស ២ប្រអប់តូច និងអាល់កុល ២ដបតូច។
នាឪកាសនោះ លោកអភិបាលស្រុក និងក្រុមការងារបានណែនាំដល់បងប្អូនត្រូវចេះថែរក្សាសុខភាព មានអនាម័យល្អក្នុងការហូបចុក និងធ្វើលំហាត់ប្រាណអោយបានជាប្រចាំ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ជាពិសេសត្រូវអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ និង២ ចូលរួម ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ- ១៩ ដែលតា (Delta) បំប្លែងថ្មីនេះចូលមកក្នុងមូលដ្ឋានភូមិឃុំស្រុករបស់យើង។
ថ្ងៃពុធ ៩កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១
