លោក ពួយ រដ្ឋា អភិបាលរង នៃគណៈអភិបាលស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក បានអញ្ជើញដឹកនាំ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុក ចុះផ្សព្វផ្សាយវិធានការ ការពារជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta នៅផ្សារថ្មស ឃុំគោកពោធិ៍។
ក្នុងពិធីចុះផ្សព្វផ្សាយនោះដែរក៏មានការចូលរួមពី ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល និងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ។
ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងទី១៦ ខែកញ្ញា ឆ្នាំ២០២១