លោក ពួយ រដ្ឋា អភិបាលរង នៃគណៈអភិបាលស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក បានអញ្ជើញដឹកនាំ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុក បន្តចុះផ្សព្វផ្សាយវិធានការ ការពារជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ (Delta )នៅផ្សារដូងខ្ពស់ ឃុំដូងខ្ពស់។

ក្នុងពិធីចុះផ្សព្វផ្សាយនោះដែរ មានការអញ្ជើញចូលរួមពី ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ប្រធានមណ្ឌលសុខភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល និងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកផងដែរ។

ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងទី១៧ ខែកញ្ញា ឆ្នាំ២០២១

You missed