លោក ហេង វុទ្ធី នាយកទីចាត់ការផែនការវិនិយោគសាលាខេត្តតាកែវ និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្ត តាកែវ បាននាំយកថវិការបស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការនៃគណបក្សខេត្ត និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ត្រាំកក់ រួមជាមួយ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ទៅចូលរួមរំលែកទុក្ខពិធីបុណ្យសព លោក ម៉ម ម៉ុញ ត្រូវជាឪពុកក្មេករបស់លោក សាន់ សុខុម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គតាសោម បាននាំបច្ច័យសរុបចំនួន ៥៣០,០០០រៀល ក្នុងនោះរួម៖ ឯកឧត្តម អ៊ូច ភា ថវិកាចំនួន២០០,០០០រៀល,លោក ហេង វុទ្ធី ថវិកាចំនួន១៥០,០០០រៀល,លោក តុប ប៊ុនថន ថវិកាចំនួន១០០,០០០រៀល,លោក អ៊ុក ឡៃអ៊ុន ថវិកាចំនួន២០,០០០រៀល,លោកស្រី វង ផល្លា ថវិកាចំនួន២០,០០០រៀល,លោកស្រី វង ចន្នី ថវិកាចំនួន ២០,០០០រៀល,លោកស្រី សៅ ណាវី ថវិកាចំនួន២០,០០០រៀល។
ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងទី១៧ ខែកញ្ញា ឆ្នាំ២០២១