ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ជាប្រធានគណ:កម្មាធិការនៃគណបក្សខេត្ត និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងការងារក្នុងការដឹកនាំរបស់គណបក្សឃុំ នៅទីស្នាក់ការគណបក្សឃុំអង្គតាសោម ស្រុកត្រាំកក់ អមដំណើរដោយលោក ហេង វុទ្ធី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ អង្គតាសោម ដែលមាន

សមាសភាពអញ្ជើញចូលរួមដោយ លោក ហ៊ត មនោ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោក តុប ប៊ុនថន ប្រធានគណៈកម្មាធិការគណបក្សឃុំ ព្រមទាំងលោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សឃុំសរុប ចំនួន១២នាក់ ក្នុងនោះមានស្រីចំនួន០៤នាក់។

ក្នុងឱកាសនេះដែរឯកឧត្ដម អ៊ូច ភា បានជួយឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ រៀល សងថ្លៃតបណ្ដាញភ្លើងនៅតាមមណ្ឌលធ្វើចត្តាឡីស័កក្នុងឃុំ និង បានបង់ថវិកាជីវភាពបក្សប្រចាំខែកញ្ញា,តុលា,វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១ នូវថវិកាចំនួន ២,០០០,០០០រៀល ផងដែរ។

ថ្ងៃសៅរ៍ ១២ កើត ខែ ភទ្របទ ឆ្នាំ ជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១

You missed