លោក ភួន ឈីម អភិបាលស្រុកបាទី រួមជាមួយការិយាល័យជំនាញស្រុក នៃក្រុមការងារកូវីដ-១៩ បានអញ្ជើញប្រគេន ជូន ព្រះអង្គព្រះចៅអធិការ វត្តសុរភី(វត្តកកោះ) ព្រះនាម គង់ សុវណ្ណ នៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលត្រូវផ្អាកវត្តខាងលើ ជាបណ្តោះអាសន្នមួយរយ:ពេលសិន ដោយផ្អែកលើព្រះគ្រូចៅអធិការវត្ត មានវិជ្ជមានជំងឺកូវីដ-១៩។
នាឱកាសនោះដែរលោកអភិបាលស្រុក បានដាក់បញ្ជាបន្ថែម ដល់ក្រុមការងារស្រាវជ្រាវស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន បន្តអង្កេតតាមដាន ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ផ្សេងៗ ទៀត ដើម្បីបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាល ចូលសហគមន៍ វត្តអារាម និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ព្រមទាំងអំពាវនាវ ដល់ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្ត ត្រូវសហការជាមួយក្រុមការងារ ក្រុមគ្រូពេទ្យ ដើម្បីចូលរួមទប់ស្កាត់នូវជំងឺកូវីដ-១៩ ជាពិសេស Delta បំប្លែងថ្មី នឹងរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ជានិច្ច។
ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១