លោក  ញ៉ែម  ស្រស់   ប្រធានក្រុមការងារយុវជនគណបក្សស្រុក ព្រៃកប្បាស ដោយមានការអញ្ជើញចូលរួមពី លោក  ភ  ថុល  សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សស្រុក  តំណាងលោក  អ៊ិត  សារ  ប្រធានគណៈកម្មាធិការគណបក្សស្រុក  ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពោធ៍រំចាក  ភូមិអង្គសង្កែ  និងភូមិក្ដីតាហុក  និងលោក  លោកស្រីសមាជិក  សមាជិកា  ក្រុមការងារយុវជនគណបក្ស ស្រុក   លោកមេឃុំ  សមាជិកក្រុមប្រឹក្សាឃុំ  លោកមេភូមិ  ប្រជាការពារភូមិ  បាននាំយកសម្ភារ គ្រឿងឧបភោគបរិភោគ  ចុះសាកសួរសុខទុក្ខ  និងចែកជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅតំបន់បិទខ្ទប់  ភូមិអង្គសង្កែ  និងភូមិក្ដីតាហុក   ឃុំពោធ៍រំចាក  ចំនួន  ៦៧គ្រួសារ  ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ១៥គីឡូក្រាម,មី ១កេស,ត្រីខ  ១យួរ,មាន់ ១ ,ម្ស៊ៅស៊ុប ១គីឡូក្រាម ព្រមទាំងមានការឧបត្ថម្ភពីសប្បុរសជន  និងព្រះសង្ឃនូវ មី ១០កញ្ចប់,ទឹកដោះគោខាប់ ១កំប៉ុង, ទឹកផ្លែឈើ,២កំប៉ុង,ប៊ីចេង,១កញ្ចប់, ទឹកត្រី១ដប,ទឹកស៊ីអ៊ីវ ១ដប ក្នុងមួយគ្រួសារ ៗផងដែរ ។

ថ្ងៃអាទិត្យ  ១៣កើត  ខែភទ្របទ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី ១៩  ខែកញ្ញា  ឆ្នាំ២០២១

You missed