ឯកឧត្តម តែ ម៉េង សមាជិកក្រុមប្រឹក្សាខេត្តតាកែវ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងក្រុមការងារ រួមជាមួយ លោកកៅ វគ្គដែល អភិបាលនៃគណ:អភិបាលស្រុកត្រាំកក់ ជាប្រធានគណ:កម្មាធិការនៃគណបក្សស្រុកត្រាំកក់និង ជាអនុប្រធានក្រុមការងារ
អមដំណើរដោយ លោកយ៉ាង កឿន ជាសមាជិកក្រុមប្រឹក្សាស្រុក និង ជាអនុប្រធានក្រុមការងារ,លោក សាយ វណ្ណ: អភិបាលរងស្រុកត្រាំកក់ និង ជាអនុប្រធានក្រុមការងារ លោក ហ៊ឹម ថន លោក ស៉ីម វាសនា ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកនិងជាសមាជិកក្រុមការងារ លោក ម៉ុក សុខា អាជីវករផ្សារអង្គតាសោម និង ជាសមាជិកក្រុមការងារលោក ជឹម វណ្ណដា ប្រធានអង្គភាពលទ្ធកម្មស្រុក និង ជាសមាជិកក្រុមការងារ លោក ណុប សោភ័ណ្ឌ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិង បរិស្ថាន និង ជាសមាជិកក្រុមការងារ លោកសូត្រ សំអុល អធិការរងស្រុក គណៈកម្មាធិការនៃគណបក្សឃុំជាងទង និង ជាសមាជិកក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចាស់ជរា ដែលជួបការខ្វះខាតក្នុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២៥ គ្រួសារ ដែលមកពី ១៦ភូមិក្នុងឃុំជាងទង ដែលមានទីតាំងនៅក្នុងវត្តមឿងចារ ។
អំណោយដែលបានផ្តល់ជូនដោយក្នុងមួយគ្រួសារទទួលបាន៖អង្ករចំនួន ២០គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ទឹកស៊ីអ៉ីវ ១យួរ និងម៉ាស់ ១ប្រអប់ ដែលគិតជាទឹកប្រាក់អស់ចំនួន ២,៩២៥,០០០ រៀល ក្នុងនោះរួមមាន៖ ឯកឧត្តម តែ ម៉េង ថវិកាចំនួន ៩០០,០០០រៀល,លោក កៅ វគ្គសែល និង សហការី ថវិកាចំនួន ១,៣៧៥,០០០រៀល,លោក សាយ វណ្ណៈ ២០០,០០០រៀល,លោក យ៉ាង កឿន ៥០,០០០រៀល,លោក ណុប សោ ភ័ណ្ឌ ១០០,០០០រៀល,គណៈកម្មាធិការនៃគណបក្សឃុំ ៣០០,០០០ រៀល,លោក សូត្រ សំអុល ៥០,០០០ រៀល។
បន្ទាប់មកក្រុមការងារក៏ បានបន្តនាំទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្ត មឿងចារនូវ៖ អង្ករ មួយបាវចំនួន ៥០ គីឡូក្រាម,មី ៦កេស,ត្រីខ ៤យួរ,ទឹកត្រី ១យួរ ម៉ាស ១០ប្រអប់ និង ថវិកា ៤២០,០០០រៀល ផងដែរ។
ថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១