លោក នួន សុធា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគុស បានដឹកនាំកិច្ចប្រជុំ ពង្រឹងការងារឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនោះដែរមានការអញ្ជើញចូលរួមដោយ លោក លោកស្រីអនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក ប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍បក្សឃុំ។

នាឱកាសនោះដែរលោកប្រធានក្រុមការងារ បានជូននូវថវិកាចំនួន ២០០ ,០០០រៀល សម្រាប់ចាត់ចែងការងារគណបក្ស និងលោក តែ មុន្នីរតនា អនុប្រធានក្រុមការងារថវិកាចំនួន១,០០០, ០០០រៀល សម្រាប់ជួសជុលកែលម្អរអាគាស្នាក់ការបក្ស។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានក្រុមការងារ បានបន្តចូលរួមបុណ្យសពលោកស្រី ចាប ថេន ភរិយារបស់លោក សែ សំណាង ប្រធានសាខាបក្សភូមិពងទឹកខាងជើង ព្រមទាំងបានចូលរួមបច្ច័យបុណ្យចំនួន ១៥០,០០០រៀល និងលោក អោម សារាក់ខណ្ឌី ចំនួន៥០,០០០រៀលផងដែរ។

ថ្ងៃអាទិត្យ  ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១

You missed