លោក ស៊ីន សុផល អភិបាលរងស្រុកសំរោង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាងលោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកសំរោង រួមដំណើរជាមួយលោក ទឹម សារ៉េត អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាស្រុក លោក ប៉ុល លីដា អនុប្រធានការិយាល័យត្រួតពិនិត្យផ្ទៃក្នុង លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន លោកមេភូមិ នៃឃុំជើងគួន បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង ប្រគល់ជូនដល់ក្រុមគ្រួសារសពឈ្មោះ ស ឌុល ភេទប្រុស អាយុ ៥០ឆ្នាំ  នៅភូមិត្រពាំងវែង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ និងមានជីវភាពទីទ័លក្រី។

អំណោយដែលបានផ្តល់ជូនរួមមាន៖អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម,មី ១ កេស,ទឹកបរិសុទ្ធ ១កេស,ទឹកស៊ីអ៊ីវ ១យួរ,ទឹកត្រី ១យួរ,ម៉ាស់ ១ប្រអប់,ឃីត ១ឈុត,ដបបាញ់អាកុល ១ដប និងថវិកាចំនួន ១០០,០០០រៀល ក្នុងនោះថវិការបស់ក្រុមប្រឹក្សាឃុំ ៥០,០០០រៀល។

ក្នុងឱកាសនោះផងដែរលោកអភិបាលរងស្រុក បានផ្ដាំផ្ញើរ ទៅដល់ក្រុមគ្រួសារនៃសព ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលចូលរួមពិធីបុណ្យទាំងអស់ សូមរក្សាគម្លាត និងគោរពនូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសបំប្លែងថ្មី Delta។

ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១

You missed