លោក ទុយ សុភ័ក្ត្រ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ បានអញ្ជើញចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ ចាប់ពីអាយុ ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅក្នុងវិទ្យាល័យសុខអាន ដូងខ្ពស់ បូរីជលសារ ដែលស្ថិតនៅឃុំដូងខ្ពស់ ស្រុកបូរីជលសារ ។ ដោយមានការអញ្ជើញចូលពី មន្ត្រីរាជការពាក់ព័ន្ធ និងកងកម្លាំងក្នុងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មណ្ឌលសុខភាព និងលោកមេភូមិ។
ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១