លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង និងជាប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ស្រុក រួមដំណើរដោយលោក សុីន សុផល អភិបាលរងស្រុក  លោក លោក ស្រីសមាជិកក្រុមប្រឹក្សាឃុំស្លា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទទួលបន្ទុក ៩ឃុំ ប្រគល់ជូនដល់បងប្អូនពលករវិលត្រលប់មកពីប្រទេសថៃ ចំនួន១០ នាក់ ដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវ នៅមណ្ឌលចត្តាឡីស័កសាលាបឋម សិក្សាទួលរវៀង ស្ថិតក្នុងឃុំស្លា ។ ក្រោយពីបានយកសំណាក PCR លទ្ធផល អវិជ្ជមានទាំងអស់ និងត្រូវបានអនុញ្ញាតឱ្យពួកគាត់អាចវិលត្រលប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។

អំណោយដែលបានផ្តល់ជូនក្នុងម្នាក់ៗទទួលបានរួមមាន៖ថវិកា ៥០,០០០រៀល,ទឹកបរិសុទ្ធវីតាល់ ១កេស,មី ១កេស,ម៉ាស ១ប្រអប់,អាល់កុល ១ដបតូច ។

ថ្ងៃអង្គារ ១៥ កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១

You missed